km:tipitaka:sut:an:05:sut.an.05.059

បឋមវុឌ្ឍបព្វជិតសូត្រ ទី៩

សង្ខេប

វុឌ្ឍ​បព្វជិត (អ្នក​បួស​ខាង​ឯចាស់) ប្រកប​ដោយ​ធម៌ ៥ យ៉ាង រក​បាន​ដោយ​ក្រ។

an 05.059 បាលី cs-km: sut.an.05.059 អដ្ឋកថា: sut.an.05.059_att PTS: ?

បឋមវុឌ្ឍបព្វជិតសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៩. បឋមវុឌ្ឍបព្វជិតសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត (អ្នកបួសខាងឯចាស់) ប្រកបដោយធម៌ ៥ យ៉ាង រកបានដោយក្រ។ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ជាអ្នកមានបញ្ញាល្អិតល្អ រកបានដោយក្រ ១ ជាអ្នកបរិបូណ៌ ដោយមារយាទល្អ រកបានដោយក្រ ១ ជាអ្នកចេះដឹងច្រើន រកបានដោយក្រ ១ ជាអ្នកចេះសំដែងធម៌ រកបានដោយក្រ ១ ជាអ្នកទ្រទ្រង់វិន័យ រកបានដោយក្រ ១។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត (អ្នកបួសខាងឯចាស់) ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រកបានដោយក្រ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.059.txt · ពេលកែចុងក្រោយ: 2023/07/14 02:22 និពន្ឋដោយ Johann