km:tipitaka:sut:an:05:sut.an.05.082

វីតរាគសូត្រ ទី២

សង្ខេប

ភិក្ខុ​ជា​ថេរៈ ប្រកប​ដោយ​ធម៌ ៥ យ៉ាង រមែង​មិន​ជា​ទី​ស្រឡាញ់ និង ប្រកប​ដោយ​ធម៌ ៥ យ៉ាង រមែង​ជា​ទី​ស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ។

an 05.082 បាលី cs-km: sut.an.05.082 អដ្ឋកថា: sut.an.05.082_att PTS: ?

វីតរាគសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២. វីតរាគសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនទាន់ប្រាសចាករាគៈ ១ មិនទាន់ប្រាសចាកទោសៈ ១ មិនទាន់ប្រាសចាកមោហៈ ១ ជាអ្នកលុបគុណគេ ១ ប្រណាំងប្រជែងវាស្នា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកប្រាសចាករាគៈ ១ ប្រាសចាកទោសៈ ១ ប្រាសចាកមោហៈ ១ មិនលុបគុណគេ ១ មិនប្រណាំងប្រជែងវាស្នា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.082.txt · ពេលកែចុងក្រោយ: 2023/08/10 14:10 និពន្ឋដោយ Johann