km:tipitaka:sut:an:05:sut.an.05.083

កុហកសូត្រ ទី៣

សង្ខេប

ដូច​ជា​ស្រីពេស្យា​ថោក… ថេរៈ ប្រកប​ដោយ​ធម៌ ៥ យ៉ាង រមែង​មិន​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​ទេ និង ថេរៈ ប្រកប​ដោយធម៌ ៥ យ៉ាង ដែល​​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​។

an 05.083 បាលី cs-km: sut.an.05.083 អដ្ឋកថា: sut.an.05.083_att PTS: ?

កុហកសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៣. កុហកសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកប្រើកិរិយាបំភ័ន្ត ១ ជាអ្នករួសរ៉ាវ ១ ជាអ្នកនិយាយឲ្យទំនង ១ ជាអ្នកមានកលល្បិច ១ ជាអ្នកស្វែងលាភដោយលាភ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនប្រើកិរិយាយបំភ័ន្ត ១ ជាអ្នកមិនរួសរ៉ាវ ១ ជាអ្នកមិននិយាយឲ្យទំនង ១ ជាអ្នកមិនមានកលល្បិច ១ ជាអ្នកមិនស្វែងលាភដោយលាភ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.083.txt · ពេលកែចុងក្រោយ: 2023/08/21 07:33 និពន្ឋដោយ Johann