km:tipitaka:sut:an:05:sut.an.05.084

អស្សទ្ធសូត្រ ទី៤

សង្ខេប

ដូច​ជា​មនុស្ស​គ្មាន​មេត្តា… ថេរៈ ប្រកប​ដោយ​ធម៌ ៥ យ៉ាង រមែង​មិន​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​ទេ និង ថេរៈ ប្រកប​ដោយធម៌ ៥ យ៉ាង ដែល​​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​។

an 05.084 បាលី cs-km: sut.an.05.084 អដ្ឋកថា: sut.an.05.084_att PTS: ?

អស្សទ្ធសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៤. អស្សទ្ធសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជឿកម្ម និងផល ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ អ័ប្បឥតប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកជឿកម្មផល ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រុងព្យាយាម ១ មានប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.084.txt · ពេលកែចុងក្រោយ: 2023/08/21 07:39 និពន្ឋដោយ Johann