km:tipitaka:sut:an:05:sut.an.05.085

អក្ខមសូត្រ ទី៥

សង្ខេប

ដូច​កូន​ក្មេង​នៅ​ក្នុង​ឧទ្យាន… ថេរៈ ប្រកប​ដោយ​ធម៌ ៥ យ៉ាង រមែង​មិន​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​ទេ និង ថេរៈ ប្រកប​ដោយធម៌ ៥ យ៉ាង ដែល​​ជា​ទីស្រឡាញ់ របស់​សព្រហ្មចារី​ទាំង​ឡាយ​។

an 05.085 បាលី cs-km: sut.an.05.085 អដ្ឋកថា: sut.an.05.085_att PTS: ?

អក្ខមសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៥. អក្ខមសុត្តំ)

[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស១ មិនអត់អន់នឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកអត់ទ្រាំនឹងរូប ១ អត់ទ្រាំនឹងសំឡេង ១ អត់ទ្រាំនឹងក្លិន ១ អត់ទ្រាំនឹងរស ១ អត់ទ្រាំនឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.085.txt · ពេលកែចុងក្រោយ: 2023/08/21 07:48 និពន្ឋដោយ Johann