km:tipitaka:sut:an:05:sut.an.05.089

បឋមសេខសូត្រ ទី៩

សង្ខេប

ធម៌​៥​យ៉ាង នាំ​ឲ្យ​ភិក្ខុ​ជា​សេក្ខ​ត្រេក​អរហើយ​សាប​សូន្យ​ចាក​ធម៌ និង​មិន​សាប​សូន្យ​ចាក​ធម៌។

an 05.089 បាលី cs-km: sut.an.05.089 អដ្ឋកថា: sut.an.05.089_att PTS: ?

បឋមសេខសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា រូបពី ឧបាសិកា វិឡា sut.an.05.089.jpg?300

(៩. បឋមសេខសុត្តំ)

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីត្រេកអរ នឹងការងារ ១ សេចក្តីត្រេកអរនឹងតិរច្ឆានកថា ១ សេចក្តីត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីត្រេកអរ នឹងការច្រឡូកច្រឡំដោយពួក ១ មិនពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីមិនត្រេកអរនឹងការងារ ១ សេចក្តីមិនត្រេកអរ នឹងតិរច្ឆានកថា ១ សេចក្តីមិនត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីមិនត្រេកអរ នឹងការនៅច្រឡូកច្រឡំដោយពួក ១ ពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.089.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann