(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 05.095 បាលី cs-km: sut.an.05.095 អដ្ឋកថា: sut.an.05.095_att PTS: ?
អកុប្បសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. អកុប្បសុត្តំ)
[៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងត្រាស់ដឹង នូវធម៌មិនកម្រើក (អរហត្ត) យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបានដល់អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១ ពិចារណាចិត្ត ដែលផុតហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស។