km:tipitaka:sut:an:05:sut.an.05.096

សុតធរសូត្រ ទី៦

សង្ខេប

គុណ​ធម៌ ៥ យ៉ាង កាល​បើ​ធ្វើ​ឲ្យ​ថ្នឹក បាន​ចំរើន​នូវអានាបានស្សតិបាន។

an 05.096 បាលី cs-km: sut.an.05.096 អដ្ឋកថា: sut.an.05.096_att PTS: ?

សុតធរសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. សុតធរសុត្តំ)

[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើធ្វើឲ្យថ្នឹក បានចំរើននូវអានាបានស្សតិ រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ សន្តោសល្អ ក្នុងបរិក្ខារជាគ្រឿងចិញ្ចឹមជីវិតទាំងឡាយ ១ ជាអ្នកមានអាហារតិច ប្រកបរឿយ ៗ នូវភាពជាអ្នកមានអាហារតិចក្នុងពោះ (មិនល្មោភតែស៊ី) ១ ជាអ្នកដេកលក់តិច ប្រកបការភ្ញាក់រលឹក ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលឮហើយ ចាំមិនភ្លេច នូវរបស់ដែលឮហើយ ពួកធម៌ណា មានលំអត្រង់ខាងដើម មានលំអត្រង់កណ្តាល មានលំអត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិសុទ្ធពេញលេញអស់ជើង ធម៌មានសភាពដូច្នោះ ភិក្ខុនោះ បានស្តាប់ធម៌មានសភាពយ៉ាងនោះច្រើន ចាំស្ទាត់ រត់មាត់ យល់ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អ ដោយប្រាជ្ញា ១ បានពិចារណាចិត្ត ដែលផុតស្រឡះហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលបើធ្វើឲ្យថ្នឹក នូវអានាបានស្សតិហើយ រមែងត្រាស់ដឹងនូវធម៌មិនកម្រើក យ៉ាងឆាប់រហ័ស។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.096.txt · ពេលកែចុងក្រោយ: 2023/12/02 03:01 និពន្ឋដោយ Johann