(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 05.098 បាលី cs-km: sut.an.05.098 អដ្ឋកថា: sut.an.05.098_att PTS: ?
អារញ្ញកសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. អារញ្ញកសុត្តំ)
[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើបានធ្វើអានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌ មិនកម្រើក យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ មានសន្តោសល្អ ក្នុងបរិក្ខារគ្រឿងចិញ្ចឹមជីវិត ១ ជាអ្នកមានអាហារតិច ប្រកបរឿយ ៗ នូវភាពជាអ្នកមានអាហារតិចក្នុងពោះ ១ ជាអ្នកដេកលក់តិច ប្រកបរឿយ ៗ នូវសេចក្តីភ្ញាក់រលឹក ១ ជាអ្នកនៅក្នុងព្រៃ មានសេនាសនៈដ៏ស្ងាត់ ១ ពិចារណាចិត្ត ដែលផុតស្រឡះហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលបើបានធ្វើអានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌ មិនកម្រើក យ៉ាងឆាប់រហ័ស។