km:tipitaka:sut:an:05:sut.an.05.138

ភត្តាទកសូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.138 បាលី cs-km: sut.an.05.138 អដ្ឋកថា: sut.an.05.138_att PTS: ?

ភត្តាទកសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. ភត្តាទកសុត្តំ)

[៣៨] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង1) ជម្រះសំអាតអាចម៍ (ត្រង់ឱកាសនោះ) ផង កាន់យកស្លាកផង2) តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង ជម្រះសំអាតអាចម៍ (ត្រង់ទីឱកាសនោះ) ផង ទទួលយកស្លាកផង តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកបានតែខាងបរិភោគ នូវចង្ហាន់ផង ផ្សាយនូវឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកបានតែខាងបរិភោគចង្ហាន់ផង ផ្សាយឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។

 

លេខយោង

1)
វាតទីទុកឲ្យទូលាយ ត្រង់កន្លែងដែលខ្លួនឈរ ធ្វើឲ្យចង្អៀតដល់ដំរីឯទៀត។
2)
អាចចុះបញ្ជីរាប់ចំនួនដំរីថា ដំរីប៉ុណ្ណេះប៉ុណ្ណោះ។ អដ្ឋកថា។
km/tipitaka/sut/an/05/sut.an.05.138.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann