តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » បញ្ចកនិបាត » តតិយបណ្ណាសក (ទី៣) » តិកណ្ឌកីវគ្គ ទី៥ (១៥) »
គុណរបស់លោកដែលជាល្អ ហើយមិនល្អ ដើម្បីធ្វើជាមិត្ត។
an 05.146 បាលី cs-km: sut.an.05.146 អដ្ឋកថា: sut.an.05.146_att PTS: ?
មិត្តសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. មិត្តសុត្តំ)
[៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរគប់រកយកជាមិត្រឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុប្រើឲ្យធ្វើការងារ ១ បង្កអធិករណ៍ ១ ជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ ត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ មិនអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ មិនគួរគប់រកយកជាមិត្រឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរគប់រកយកជាមិត្របាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុមិនប្រើឲ្យធ្វើការងារ ១ មិនបង្កអធិករណ៍ ១ មិនជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ មិនត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ ជាអ្នកអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរគប់រកយកជាមិត្របាន។