km:tipitaka:sut:an:05:sut.an.05.181

អារញ្ញិកសូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.181 បាលី cs-km: sut.an.05.181 អដ្ឋកថា: sut.an.05.181_att PTS: ?

អារញ្ញិកសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. អារញ្ញិកសុត្តំ)

[៨១] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅក្នុងព្រៃ (ប្រព្រឹត្តអារញ្ញិកង្គ) នេះ មាន ៥ ពួក។ ភិក្ខុអ្នកនៅក្នុងព្រៃ ៥ ពួក តើដូចម្តេច។ គឺភិក្ខុអ្នកនៅក្នុងព្រៃ ព្រោះមិនដឹង ព្រោះខ្លៅល្ងង់ ១ នៅក្នុងព្រៃ ព្រោះប្រាថ្នាលាមក លុះក្នុងសេចក្តីប្រាថ្នា ១ នៅក្នុងព្រៃ ព្រោះឆ្កួតរាយមាយចិត្ត ១ នៅក្នុងព្រៃ ព្រោះគិតថា ការនៅក្នុងព្រៃ ព្រះពុទ្ធទាំងឡាយ និងពួកពុទ្ធសាវកសរសើរហើយ ១ នៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅក្នុងព្រៃ មាន ៥ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណា្តភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណា អ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈ កើតមកអំពីមេគោ ទធិកើតមកអំពីខីរៈ នវនីតកើតមកអំពីទធិ សប្បិកើតមកអំពីនវនីត សប្បិមណ្ឌកើតមកអំពីសប្បិ សប្បិមណ្ឌប្រាកដថាប្រសើរជាង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណា អ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសនោ្តស អាស្រ័យសេចក្តីដុសខាត (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.181.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann