km:tipitaka:sut:an:05:sut.an.05.202

ធម្មស្សវនសូត្រ ទី២

សង្ខេប

អានិសង្ស​នៃ​ការ​ស្តាប់​ព្រះសទ្ធម្ម នេះ​មាន ៥ យ៉ាង។

an 05.202 បាលី cs-km: sut.an.05.202 អដ្ឋកថា: sut.an.05.202_att PTS: ?

ធម្មស្សវនសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អាននិងវីដេអូដោយ ឧបាសិកា វិឡា

sut.an.05.202.mp4

(២. ធម្មស្សវនសុត្តំ)

[១០២] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ព្រះសទ្ធម្ម នេះមាន ៥ យ៉ាង។ អានិសង្ស ៥យ៉ាង គឺអ្វីខ្លះ។ គឺអ្នកស្តាប់តែងបានស្តាប់រឿងមិនទាន់បានស្តាប់ ១ រឿងណាដែលធ្លាប់ស្តាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់ នឹងចូលចិត្តច្បាស់ឡើងបាន ១ កំចាត់បង់សេចក្តីសង្ស័យចេញបាន ១ ធ្វើសេចក្តីឃើញឲ្យត្រង់ ១ ចិត្តអ្នកស្តាប់ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ធម៌ មាន ៥ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.202.txt · ពេលកែចុងក្រោយ: 2023/08/21 15:28 និពន្ឋដោយ Johann