km:tipitaka:sut:an:05:sut.an.05.239

បឋមមច្ឆរិយសូត្រ ទី៩

សង្ខេប

គុណ​សម្បត្តិ ៥ យ៉ាង​ដែល​នាំ​ឱ្យ​មេ​ផ្ទះ ទៅ​កាន់​ឋាន​នរក ឬ​ទៅ​ស្ថានសួគ៌។ ដូ​ច្នេះ​មើល អវណ្ណារហសូត្រ ទី១ - ទី៣ និង មច្ឆរិយសូត្រ ទី២

an 05.239 បាលី cs-km: sut.an.05.239 អដ្ឋកថា: sut.an.05.239_att PTS: ?

បឋមមច្ឆរិយសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. បឋមមច្ឆរិយសុត្តំ)

[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ជាអ្នកកំណាញ់គុណ ១ ជាអ្នកញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនកំណាញ់អាវាស ១ ជាអ្នកមិនកំណាញ់ត្រកូល ១ ជាអ្នកមិនកំណាញ់លាភ ១ ជាអ្នកមិនកំណាញ់គុណ ១ មិនញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.239.txt · ពេលកែចុងក្រោយ: 2023/04/04 05:55 និពន្ឋដោយ Johann