km:tipitaka:sut:an:05:sut.an.05.254

បញ្ចមច្ឆរិយសូត្រ ទី៤

សង្ខេប

សេចក្តី​កំណាញ់​ មាន ៥ យ៉ាង និងមិន​ផ្តល់​ការ​រំដោះ​ជា​អាក្រក់​បំផុត។

an 05.254 បាលី cs-km: sut.an.05.254 អដ្ឋកថា: sut.an.05.254_att PTS: ?

បញ្ចមច្ឆរិយសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. បញ្ចមច្ឆរិយសុត្តំ)

[១៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់នេះ មាន ៥ យ៉ាង។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់ ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីកំណាញ់ ៥ យ៉ាងនេះ សេចក្តីកំណាញ់ធម៌នេះ ជាសេចក្តីកំណាញ់ ដែលអ្នកប្រាជ្ញតិះដៀល។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.254.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann