តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » បញ្ចកនិបាត » បញ្ចមបណ្ណាសក (ទី៥) » (សិក្ខាបទបេយ្យាលំ ទី២/២៨) »
«ភិក្ខុនី … សិក្ខមានា … សាមណេរ… សាមណេរី… ឧបាសក … ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ១។…»
an 05.287 បាលី cs-km: sut.an.05.287 អដ្ឋកថា: sut.an.05.287_att PTS: ?
ភិក្ខុនីសុត្តាទិឆក្កំ ទី២-៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(២-៧. ភិក្ខុនីសុត្តាទិឆក្កំ)
[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី … សិក្ខមានា … សាមណេរ… សាមណេរី… ឧបាសក … ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ១។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។