km:tipitaka:sut:an:06:sut.an.06.022

អបរិហានិយសូត្រ ទី២

សង្ខេប

ធម៌ ៦​យ៉ាង​ដែល​នាំ​ឲ្យ​មិន​សាបសូន្យ​ចាក​ពួក​កុសល​ធម៌។

an 06.022 បាលី cs-km: sut.an.06.022 អដ្ឋកថា: sut.an.06.022_att PTS: ?

អបរិហានិយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. អបរិហានិយសុត្តំ)

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ (ធម៌ដែលមិនសាបសូន្យ) ៦ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦ យ៉ាង តើដូចម្តេច។ គឺសេចក្តីមិនត្រេកអរ ក្នុងការងារ ១ សេចក្តីមិនត្រេកអរ ក្នុងការចរចារ ១ សេចក្តីមិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តីមិនត្រេកអរ ក្នុងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅងាយ ១ ភាពជាអ្នកមានកល្យាណមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង អបរិហានិយធម៌ ទាំង ៦ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុងអតីតកាល បុគ្គលទាំងអស់នោះ មិនសាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹងមិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ នឹងមិនសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ មិនសាបសូន្យចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.022.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann