km:tipitaka:sut:an:06:sut.an.06.024

ហិមវន្តសូត្រ ទី៤

សង្ខេប

សមាធិ​ដូម្តេច​ដើម្បី​ទៅ​ដល់ ស្តេច​ភ្នំ​ហិមពាន្ត?

an 06.024 បាលី cs-km: sut.an.06.024 អដ្ឋកថា: sut.an.06.024_att PTS: ?

ហិមវន្តសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. ហិមវន្តសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង គប្បីទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយ (ដល់ការទំលាយ) អវិជ្ជាដែលលាមកទេ។ ធម៌ ៦យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការធ្វើសមាធិ ឲ្យតាំងនៅតាមកំណត់ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ឈ្លាសក្នុងការបែងចំណែកសមាធិ ១ ឈ្លាសក្នុងគោចរ របស់សមាធិ ១ ឈ្លាសក្នុងការសាងសន្សំ នូវសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៦ នេះឯង គប្បីទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយដល់អវិជ្ជា ដែលលាមកទេ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.024.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann