km:tipitaka:sut:an:06:sut.an.06.040

កិមិលសូត្រ ទី១០

សង្ខេប

ហេតុ​ដូចម្តេច ដែល​ព្រះសទ្ធម្ម (មិន) ឋិតឋេរ​នៅ​អស់​កាល​យូរ​បាន?

an 06.040 បាលី cs-km: sut.an.06.040 អដ្ឋកថា: sut.an.06.040_att PTS: ?

កិមិលសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា sut.an.06.040.jpg

(១០. កិមិលសុត្តំ)

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះកិមិលៈ ដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតឋេរនៅអស់កាលយូរបាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង ក្នុងអប្បមាទ មិនគោរព មិនកោតក្រែងក្នុងបដិសន្ថារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតថេរនៅអស់កាលយូរបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលព្រះតថាគតបរិនិព្វានហើយ ព្រះសទ្ធម្ម ឋិតថេរនៅអស់កាលយូរបាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើព្រះតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកគោរព កោតក្រែង ក្នុងព្រះសាស្តា គោរព កោតក្រែង ក្នុងព្រះធម៌ គោរព កោតក្រែង ក្នុងសង្ឃ គោរព កោតក្រែងក្នុងសិក្ខា គោរព កោតក្រែង ក្នុងអប្បមាទ គោរព កោតក្រែងក្នុងបដិសន្ថារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្ម ឋិតថេរនៅអស់កាលយូរបាន។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.040.txt · ពេលកែចុងក្រោយ: 2024/03/20 12:54 និពន្ឋដោយ Cheav Villa