km:tipitaka:sut:an:06:sut.an.06.067

មិត្តសូត្រ ទី៣

សង្ខេប

ដរាប​​ណា​​អ្នក​​សេពគប់​​មិត្ត​​អាក្រក់ (ដែល​​ត្រេកអរ​​ក្នុង​នីវរណធម៌ ៥) គ្មាន​​ការ​វិវឌ្ឍន៍​​ទៅ​​រក​​ការ​​រំដោះ​​ឡើយ។

an 06.067 បាលី cs-km: sut.an.06.067 អដ្ឋកថា: sut.an.06.067_att PTS: ?

មិត្តសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

sut.an.06.067.jpg

(៣. មិត្តសុត្តំ)

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ បែរទៅរាប់រកតែបុគ្គលអាក្រក់ សេពគប់ ចូលទៅអង្គុយជិតពួកមិត្តអាក្រក់ យកតម្រាប់តម្រាតាមពួកមិត្តអាក្រក់ទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានឡើយ។ បើមិនបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ។ បើមិនបានបំពេញសេក្ខធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ។ បើមិនបានបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បានទេ នឹងលះបង់កាមរាគ ឬរូបរាគ ឬក៏អរូបរាគបាន ហេតុនេះក៏មិនដែលមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរាប់រកតែមិត្តល្អ សេពគប់ ចូលទៅអង្គុយជិតចំពោះពួកមិត្តល្អ ហើយក៏យកតម្រាប់តម្រាតាមពួកមិត្តល្អទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះទើបមានមែន។ បើបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ ឲ្យបរិបូណ៌បានទៀត ហេតុនេះទើបមានមែន។ បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលទាំងឡាយ បានទៀត ហេតុនេះទើបមានមែន។ បើបានបំពេញសីលទាំងឡាយហើយ នឹងលះបង់កាមរាគ ឬរូបរាគ ឬក៏អរូបរាគចេញបាន ហេតុនេះទើបមានមែន។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.067.txt · ពេលកែចុងក្រោយ: 2024/03/14 16:39 និពន្ឋដោយ Cheav Villa