km:tipitaka:sut:an:06:sut.an.06.072

ពលសូត្រ ទី៨

សង្ខេប

គុណសម្បតិ្ត ៦ យ៉ាង​​ដែល​​ត្រូវ​​ការ​​ដើម្បី​​ក្លាយ​​ជា​​ម្ចាស់​​នៃ​​សមិទ្ធិ។

an 06.072 បាលី cs-km: sut.an.06.072 អដ្ឋកថា: sut.an.06.072_att PTS: ?

ពលសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៑ុនហ៑ាង

(៨. ពលសុត្តំ)

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនគួរដើម្បីដល់នូវភាព ជាអ្នកមានកំឡាំងក្នុងសាមាធិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាស ក្នុងការចូលសមាធិ ១ មិនឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ មិនឈ្លាសក្នុងការចេញចាកសមាធិ ១ មិនធ្វើនូវសេចក្តីគោរព ១ មិនធ្វើរឿយ ៗ ១ មិនធ្វើសេចក្តីសប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ដល់នូវភាពជាអ្នកមានកំឡាំង ក្នុងសមាធិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ធ្វើនូវសេចក្តីគោរព ១ ធ្វើរឿយ ៗ ១ ធ្វើសេចក្តីសប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.072.txt · ពេលកែចុងក្រោយ: 2023/04/22 12:32 និពន្ឋដោយ Johann