km:tipitaka:sut:an:06:sut.an.06.073

បឋមតជ្ឈានសូត្រ ទី៩

សង្ខេប

លះ​និង​មិន​លះ​បង់​ធម៌ ៦ យ៉ាង ជា​គួរ និង​មិន​គួរ​បាន​បឋមជ្ឈាន។

an 06.073 បាលី cs-km: sut.an.06.073 អដ្ឋកថា: sut.an.06.073_att PTS: ?

បឋមតជ្ឈានសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៩. បឋមតជ្ឈានសុត្តំ)

[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរបានបឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ កាមឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ មិនបានពិចារណាឲ្យឃើញច្បាស់ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានឡើយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ កាមច្ឆន្ទៈ ១ ព្យាបាទ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ ពិចារណាឃើញ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.073.txt · ពេលកែចុងក្រោយ: 2023/05/08 12:28 និពន្ឋដោយ Johann