km:tipitaka:sut:an:06:sut.an.06.074

ទុតិយតជ្ឈានសូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 06.074 បាលី cs-km: sut.an.06.074 អដ្ឋកថា: sut.an.06.074_att PTS: ?

ទុតិយតជ្ឈានសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ទុតិយតជ្ឈានសុត្តំ)

[៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរបានបឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានទេ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន។ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន។

ចប់ ទេវតាវគ្គ ទី២។

ឧទ្ទាននៃទេវតាវគ្គនោះ គឺ

និយាយអំពីអនាគាមិបុគ្គល ១ ព្រះអរហន្ត ១ មិត្ត ១ រឿងទេវតា ១ កាលបើមានហេតុ មិនគួរដល់នូវសេចក្តីជាក់ច្បាស់ ១ កំឡាំង (ក្នុងសមាធិ) ១ បឋមជ្ឈាន ១ ឈាន ២ លើកឯទៀត ១។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.074.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann