ទម្លាប់ ៦ យ៉ាងក្នុងការនិយាយ និងការជួបជុំ ដែលនាំឲ្យចុះទៅក្រោម និងទម្លាប់ ៦ យ៉ាងទៀតដែលនាំទៅមុខ។
an 06.082 បាលី cs-km: sut.an.06.082 អដ្ឋកថា: sut.an.06.082_att PTS: ?
ទុតិយនិរយសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. ទុតិយនិរយសុត្តំ)
[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល ជាអ្នកនិយាយកុហក ១ និយាយញុះញង់ ១ និយាយអាក្រក់ ១ និយាយឥតប្រយោជន៍ ១ កាចអាក្រក់ ១ ឃ្នើសឃ្នង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកវៀរចាកការនិយាយកុហក ១ វៀរចាកការនិយាយញុះញង់ ១ វៀរចាកការនិយាយអាក្រក់ ១ វៀរចាកការនិយាយឥតប្រយោជន៍ ១ មិនកាចអាក្រក់ ១ មិនឃ្នើសឃ្នង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។