km:tipitaka:sut:an:06:sut.an.06.087

វោរោបិតសូត្រ ទី៣

សង្ខេប

ធម៌​៦ យ៉ាង​នាំ​ឲ្យ​កំពុង​ស្តាប់​ព្រះ​ធម៌ ក៏​នៅ​តែ​មិន​បាន​តាំង​នៅ​ក្នុង​ធម៌។

an 06.087 បាលី cs-km: sut.an.06.087 អដ្ឋកថា: sut.an.06.087_att PTS: ?

វោរោបិតសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. វោរោបិតសុត្តំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកផ្តាច់ផ្តិលជីវិតមាតា ១ ផ្តាច់ផ្តិលជីវិតបិតា ១ ផ្តាច់ផ្តិលជីវិតអរហន្ត ១ មានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ បំបែកសង្ឃ ១ អប្បឥតប្រាជ្ញា ឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកមិនផ្តាច់ផ្តិលជីវិតមាតា ១ មិនផ្តាច់ផ្តិលជីវិតបិតា ១ មិនផ្តាច់ផ្តិលជីវិតអរហន្ត ១ មិនមានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ មិនបំបែកសង្ឃ ១ មានប្រាជ្ញា មិនឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។

 

លេខយោង

km/tipitaka/sut/an/06/sut.an.06.087.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann