ទ្រព្យ ៧ យ៉ាងរបស់អ្នកមានពិត។
an 07.005 បាលី cs-km: sut.an.07.005 អដ្ឋកថា: sut.an.07.005_att PTS: ?
សំខិត្តធនសូត្រ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៥. សំខិត្តធនសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះទ្រព្យ ៧ យ៉ាង។
ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។
អរិយទ្រព្យ ៧ យ៉ាង៖ វិត្ថតធនសូត្រ និង ទ្រព្យ ១០ យ៉ាងរបស់អរិយសាវកនៅផ្ទះ៖ វឌ្ឍិសូត្រ។