km:tipitaka:sut:an:07:sut.an.07.012

ទុតិយអនុសយសូត្រ ទី២

សង្ខេប

មហិច្ឆិតា​ទាំង ៧ ដែល​បន្ត​ការ​តស៊ូ។

an 07.012 បាលី cs-km: sut.an.07.012 អដ្ឋកថា: sut.an.07.012_att PTS: ?

ទុតិយអនុសយសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. ទុតិយអនុសយសុត្តំ)

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុសយៈ ទាំង ៧។ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវកាមរាគានុសយៈ បដិឃានុសយៈ។បេ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុសយៈ ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាកាមរាគានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃានុសយៈ។បេ។ ទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនៈ បានធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងនូវមានះដោយប្រពៃ។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.012.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann