km:tipitaka:sut:an:07:sut.an.07.014

បុគ្គលសូត្រ ទី៤

សង្ខេប

បុគ្គល ៧ ពួក ដែល​គួរ​ទទួល​ចតុ​ប្បច្ច័យ ដែល​គេ​នាំ​មក​បូជា។

an 07.014 បាលី cs-km: sut.an.07.014 អដ្ឋកថា: sut.an.07.014_att PTS: ?

បុគ្គលសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា សុខវឌ្ឍនា

(៤. បុគ្គលសុត្តំ)

[១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់នូវអញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ គឺឧភតោភាគវិមុត្ត ១ បញ្ញាវិមុត្ត ១ កាយសក្ខិ ១ ទិដ្ឋិប្បត្តៈ ១ សទ្ធាវិមុត្ត ១ ធម្មានុសារី ១ សទ្ធានុសារី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.014.txt · ពេលកែចុងក្រោយ: 2023/12/30 16:41 និពន្ឋដោយ Johann