km:tipitaka:sut:an:07:sut.an.07.020

និទ្ទសវត្ថុសូត្រ ទី១០

សង្ខេប

គុណ​សម្បត្ដិ​របស់​ព្រះសង្ឃ​មិន​ទាន់​ពេញ​វ័យ​នៅ​ឡើយ។

an 07.020 បាលី cs-km: sut.an.07.020 អដ្ឋកថា: sut.an.07.020_att PTS: ?

និទ្ទសវត្ថុសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១០. និទ្ទសវត្ថុសុត្តំ)

[១៨] ម្នាលភិក្ខុទាំងឡាយ និទ្ទស1) វត្ថុទាំងឡាយនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តដ៏ភ្លៀវក្លា ក្នុងការសមាទាននូវសិក្ខា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពិចារណានូវធម៌ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពួនសម្ងំ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការចាក់ធ្លុះដោយទិដ្ឋិ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង និទ្ទសវត្ថុ ៧ យ៉ាង។

ចប់ អនុសយវគ្គ ទី២។

ឧទ្ទាននៃអនុសយវគ្គនោះគឺ

និយាយពីអនុស័យពីរលើក ត្រកូល ១ បុគ្គលគួរបូជា ១ បុគ្គលប្រៀបដូចអ្នកមុជទឹក ១ បុគ្គលអ្នកពិចារណា ឃើញក្នុងសង្ខារថា មិនទៀង ១ ជាទុក្ខ ១ ជាអនត្តា ១ ព្រះនិញ្វន ១ និទ្ទសវត្ថុ ១។

 

លេខយោង

1)
ហេតុនៃភិក្ខុមិនមានអាយុ ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វានពីអាយុ ១០ឆ្នាំ (ជាដើម) ក៏លែងមានអាយុ ១០ឆ្នាំតទៅខាងមុខ កុំថាតែ ១០ឆ្នាំ សូម្បីតែថយចុះមក ៩ឆ្នាំ រហូតដល់១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះលោកមិនចាប់បដិសន្ធិតទៅទៀត។ អដ្ឋកថា។
km/tipitaka/sut/an/07/sut.an.07.020.txt · ពេលកែចុងក្រោយ: 2023/05/27 11:41 និពន្ឋដោយ Johann