មេនៃសមាធិ មិនមែនជាភិក្ខុលុះអំណាចចិត្តទេ។
an 07.040 បាលី cs-km: sut.an.07.040 អដ្ឋកថា: sut.an.07.040_att PTS: ?
បឋមវសសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៩. បឋមវសសុត្តំ)
[៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃក្នុងវិធីចូលសមាធិ ១ ឈ្លាសវៃ ក្នុងវិធីដំកល់ទុកសមាធិ ១ ឈ្លាសវៃ ក្នុងវិធីចេញចាកសមាធិ ១ ឈ្លាសវៃក្នុងវិធីចែករលែកនូវសមាធិ ១ ឈ្លាសវៃក្នុងទីគោចរ នៃសមាធិ1) ១ ឈ្លាសវៃក្នុងវិធីនាំមកនូវសមាធិ2) ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការនេះឯង រមែងញុំាងចិត្តឲ្យលុះក្នុងអំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុលុះអំណាចចិត្តទេ។