km:tipitaka:sut:an:07:sut.an.07.079

បឋមវិនយធរសោភនសូត្រ ទី៥

សង្ខេប

សំខាន់​មិន​ត្រឹម​តែ​ចេះ​ច្បាប់​ទេ ប៉ុន្តែ​​អ្វី​​ជា​​កំហុស អ្វី​​ដែល​​មិន​​មែន​​ជា​​កំហុស អ្វី​​ជា​កំហុស​​ធ្ងន់ … ស្រាល …។

an 07.079 បាលី cs-km: sut.an.07.079 អដ្ឋកថា: sut.an.07.079_att PTS: ?

បឋមវិនយធរសោភនសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៥. បឋមវិនយធរសោភនសុត្តំ)

[៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ ៧ យ៉ាង ទើបរុងរឿង។ ប្រកបដោយធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺស្គាល់អាបត្តិ ១ ស្គាល់អនាបត្តិ ១ ស្គាល់លហុកាបត្តិ ១ ស្គាល់គរុកាបត្តិ ១ ជាអ្នកមានសីល។បេ។ សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកបានដោយស្រួលនូវឈានទាំង ៤។បេ។ ១ ធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកបដោយធម៌ទាំង ៧ យ៉ាងនេះ ទើបរុងរឿង។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.079.txt · ពេលកែចុងក្រោយ: 2023/09/22 15:43 និពន្ឋដោយ Johann