km:tipitaka:sut:an:07:sut.an.07.v09

វគ្គាសង្គហិត សុត្តន្ត ទី៩

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 07.v09 បាលី cs-km: sut.an.07.v09 អដ្ឋកថា: sut.an.07.v09_att PTS: ?

វគ្គាសង្គហិត សុត្តន្ត ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៩. សមណវគ្គោ)

(ភិក្ខុសូត្រ ទី១)

(១. ភិក្ខុសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ ៧ យ៉ាង។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកបានទម្លាយសក្កាយទិដ្ឋិ ១ ទម្លាយវិចិកិច្ឆា ១ ទម្លាយសីលព្វតបរាមាសៈ ១ ទម្លាយរាគៈ ១ ទម្លាយទោសៈ ១ ទម្លាយមោហៈ ១ ទម្លាយមានះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា ភិក្ខុ ព្រោះបានទម្លាយនូវធម៌ទាំង ៧ យ៉ាងនេះ។

(សមណសូត្រ ទី២)

(២. សមណសុត្តំ)

[៨៣] ម្នាលភិក្ខុទាំងឡាយ ……..បុគ្គលដែលហៅថា សមណៈ ព្រោះបានរម្ងាប់ធម៌ ៧ យ៉ាង។បេ។ …

(ព្រាហ្មណសូត្រ ទី៣)

(៣. ព្រាហ្មណសុត្តំ)

…បុគ្គលដែលហៅថា ញ្រហ្មណ៍ ព្រោះបានបន្សាត់។បេ។ …

(សោត្តិយសូត្រ ទី៤)

(៤. សោត្តិយសុត្តំ)

…បុគ្គលដែលហៅថា សោត្តិកៈ ព្រោះជាអ្នកប្រាសចាក។បេ។ …

(ន្ហាតកសូត្រ ទី៥)

(៥. ន្ហាតកសុត្តំ)

…បុគ្គលដែលហៅថា នហាតកៈ ព្រោះជាអ្នកលាងជម្រះ។បេ។ …

(វេទគូសូត្រ ទី៦)

(៦. វេទគូសុត្តំ)

…បុគ្គលដែលហៅថា វេទគូ ព្រោះជាអ្នកត្រាស់ដឹង។បេ។ …

(អរិយសូត្រ ទី៧)

(៧. អរិយសុត្តំ)

(missing)…បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយ។បេ។ …

(អរហាសូត្រ ទី៨)

(៨. អរហាសុត្តំ)

បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺឆ្ងាយចាកសក្កាយទិដ្ឋិ ១ ឆ្ងាយចាកវិចិកិច្ឆា ១ ឆ្ងាយចាកសីលព្វតបរាមាសៈ ១ ឆ្ងាយចាករាគៈ ១ ឆ្ងាយចាកទោសៈ ១ ឆ្ងាយចាកមោហៈ ១ ឆ្ងាយចាកមានះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា អរហន្ត ព្រោះជាអ្នកឆ្ងាយចាកធម៌ទាំង ៧ យ៉ាងនេះឯង។

(អសទ្ធម្មសូត្រ ទី៩)

(៩. អសទ្ធម្មសុត្តំ)

[៨៤] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មនេះ មាន ៧ យ៉ាង។ អសទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកចេះដឹងតិច ១ ខ្ជិលច្រអូស ១ ភ្លេចភ្លាំងស្មារតី ១ ឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្ម មាន៧យ៉ាងនេះឯង។

(សទ្ធម្មសូត្រ ទី១០)

(១០. សទ្ធម្មសុត្តំ)

ម្នាលភិក្ខុទាំងឡាយ សទ្ធម្មនេះ មាន៧យ៉ាង។ សទ្ធម្ម ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលមានសទ្ធា ១ មានហិរិ ១ មានឱត្តប្បៈ ១ អ្នកចេះដឹងច្រើន ១ ជាអ្នកផ្គងព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ សទ្ធម្ម មាន ៧ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.v09.txt · ពេលកែចុងក្រោយ: 2023/08/18 10:19 និពន្ឋដោយ Johann