km:tipitaka:sut:an:07:sut.an.07.v10

អាហុនេយ្យវគ្គ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 07.v10 បាលី cs-km: sut.an.07.v10 អដ្ឋកថា: sut.an.07.v10_att PTS: ?

អាហុនេយ្យវគ្គ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. អាហុនេយ្យវគ្គោ)

(សូត្រ ទី១-ទី៥២៨)

(៩៥-៦២២. អាហុនេយ្យវគ្គោ)

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។ បុគ្គល ៧ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តចុះស៊ប់ ស្ទង់ដោយប្រាជ្ញា ជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ១ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តសុះស៊ប់ ស្ទង់ដោយប្រាជ្ញាជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ។ បុគ្គលនោះ អស់ទាំងអាសវៈ អស់ទាំងជីវិតដំណាល ៗ គ្នា។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ២ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ថាមិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង មានចិត្តចុះស៊ប់ ស្ទង់ ដោយប្រាជ្ញាជាប់រឿយ ៗ មិនច្រឡូកច្រឡំក្នុងចក្ខុ។ បុគ្គលនោះ បានឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់សំយោជនៈ ៥ ដែលជាចំណែកខាងក្រោមរលីង។បេ។ បានឈ្មោះថា ឧបហច្ចបរិនិញ្វយី។បេ។ បានឈ្មោះថា អសង្ខារបរិនិញ្វយី។បេ។ បានឈ្មោះថា សសង្ខារបរិនិញ្វយី។បេ។ បានឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ នេះជាបុគ្គលទី ៧ ដែលគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើររបស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៧ ពួកនេះ ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេប្រណម្យអញ្ជលី ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវវត្ថុ ដែលគេនាំមកបូជា… ជាស្រែបុណ្យដ៏ប្រសើរ របស់សត្វលោក។ បុគ្គល ៧ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកឃើញរឿយ ៗ ក្នុងចក្ខុថាជាទុក្ខ… ១ ឃើញរឿយ ៗ ក្នុងចក្ខុថា មិនមែនជារបស់ខ្លួន ១ ឃើញរឿយ ៗ ក្នុងចក្ខុថា អស់ទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា សាបសូន្យទៅ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា គួររសាយចិត្ត ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់រលត់ ១ ឃើញរឿយ ៗ ក្នុងចក្ខុថា ជារបស់គួរលះបង់ចេញ ១ ក្នុងសោតៈ ឃានៈ ជិវ្ហា កាយ មនៈ ក្នុងរូបទាំងឡាយ សម្លេងទាំងឡាយ ក្លិនទាំងឡាយ រសទាំងឡាយ ផោដ្ឋព្វៈទាំងឡាយ ធម្មារម្មណ៍ទាំងឡាយ ក្នុងចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ក្នុងចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស មនោសម្ផស្ស ក្នុងវេនទាដែលកើតអំពីចក្ខុសម្ផស្ស វេទនាដែលកើតអំពីសោតសម្ផស្ស វេទនាដែលកើតអំពីឃានសម្ផស្ស វេទនាដែលកើតអំពីជិវ្ហាសម្ផស្ស វេទនាដែលកើតអំពីកាយសម្ផស្ស វេទនាដែលកើតអំពីមនោសម្ផស្ស ក្នុងរូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា ក្នុងរូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា ក្នុងរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ក្នុងរូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ ក្នុងរូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ ក្នុងរូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ជាអ្នកឃើញរឿយ ៗ ក្នុងវិញ្ញាណក្ខន្ធថា ជារបស់មិនទៀង ឃើញរឿយ ៗ ថាជាទុក្ខ ឃើញរឿយ ៗ ថាមិនមែនរបស់ខ្លួន ឃើញរឿយ ៗ ថាអស់ទៅ ឃើញរឿយ ៗ ថា សាបសូន្យទៅ ឃើញរឿយ ៗ ថា គួររសាយចិត្ត ឃើញរឿយ ៗ ថា រលត់ ឃើញរឿយ ៗ ថាជារបស់គួរលះបង់ចេញ។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.v10.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann