km:tipitaka:sut:an:07:sut.an.07.v11

រាគបេយ្យាល ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 07.v11 បាលី cs-km: sut.an.07.v11 អដ្ឋកថា: sut.an.07.v11_att PTS: ?

រាគបេយ្យាល ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. រាគបេយ្យាលំ)

(សូត្រ ទី១-ទី៥១០)

(៦២៣-១១៣២. រាគបេយ្យាលំ)

[៨៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។

[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គលត្រូវចំរើន ដើម្បីកំណត់ដឹង។បេ។ ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវរាគៈ។ ធម៌ ៧ យ៉ាងនេះ ដែលបុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីឲ្យអស់រលីង ដើម្បីលះ ដើម្បីឲ្យក្ស័យ ដើម្បីឲ្យសាបសូន្យទៅ ដើម្បីរំសាយ ដើម្បីរំលត់ ដើម្បីឲ្យដាច់ ដើម្បីបោះបង់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។

ចប់ សត្តកនិបាត។

ចប់ ភាគ ៤៧។

 

លេខយោង

km/tipitaka/sut/an/07/sut.an.07.v11.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann