km:tipitaka:sut:an:08:sut.an.08.015

មលសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.015 បាលី cs-km: sut.an.08.015 អដ្ឋកថា: sut.an.08.015_att PTS: ?

មលសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. មលសុត្តំ)

[១៥] ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន ៨ យ៉ាង។ មន្ទិល ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មន្ត​ទាំងឡាយ មានការ​មិនស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ផ្ទះទាំងឡាយ មានការ​មិនថែទាំ​ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ការខ្ជិល​ច្រអូស ជាមន្ទិល​នៃសម្បុរសរីរៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រហែស​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រព្រឹត្តិ​អាក្រក់1) (ចំពោះប្ដី) ជាមន្ទិល​របស់ស្រ្តី ១ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដី​កំណាញ់ ជា​មន្ទិល​របស់​អ្នកឲ្យ ១ ម្នាលភិក្ខុ​ទាំងឡាយ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុងលោកនេះ និង​លោក​ខាងមុខ ១ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល​ដ៏លើស​ជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង ១។ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង។

មន្តទាំងឡាយ មានការ​មិនស្វាធ្យាយ​ជាមន្ទិល ផ្ទះ​ទាំងឡាយ មាន​ការមិន​ថែទាំ​ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិល​នៃពណ៌​សម្បុរ ការ​ប្រហែល​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ការប្រព្រឹត្តិ​អាក្រក់ (ចំពោះប្ដី) ​ជាមន្ទិល​របស់ស្រ្តី សេចក្ដី​កំណាញ់ ជាមន្ទិល​របស់​អ្នកឲ្យ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុង​លោកនេះ និង​លោក​ខាងមុខ មន្ទិល​ដ៏លើសជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង។

 

លេខយោង

1)
សំដៅ​យកការ​ប្រព្រឹត្តិ​ក្បត់ចិត្ត​ប្តី។
km/tipitaka/sut/an/08/sut.an.08.015.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann