km:tipitaka:sut:an:08:sut.an.08.016

ទូតេយ្យសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 08.016 បាលី cs-km: sut.an.08.016 អដ្ឋកថា: sut.an.08.016_att PTS: ?

ទូតេយ្យសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ទូតេយ្យសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូត​កម្ម1) បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ដាប់ខ្លួន​ឯង ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃឲ្យ​ស្ដាប់ ១ ជាអ្នក​រៀនខ្លួនឯង ១ ជាអ្នក​យល់ច្បាស់​នូវ​សេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ ឲ្យយល់ច្បាស់​នូវ​សេចក្ដី​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ឈ្លាស​ក្នុងអំពើ​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​មិនធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាងនេះ ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ធម្មវិន័យ​នេះ សារីបុត្រ ជា​អ្នកស្តាប់​ខ្លួនឯង ១ ជាអ្នក​ញុំាងបុគ្គល​ដទៃ​ឲ្យស្តាប់ ១ ជាអ្នក​រៀនខ្លួន​ឯង ១ ជាអ្នក​ចងចាំ​ទុក ១ ជាអ្នក​យល់ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ​ឲ្យយល់​ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ឈ្លាស ក្នុង​អំពើមាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នកមិន​ធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង នេះឯង ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

ភិក្ខុណានិយាយ​ទៅរក​បរិសទ្យ ដែលជា​អ្នកពោល​ពាក្យ​លើកដំកើង ក៏មិនតក់​ស្លុត​ផង មិនឲ្យ​បាត់ពាក្យ​ផង មិនឲ្យ​បាត់ពាក្យ​បណ្ដាំ​ផង ពោលពាក្យ​មិនឲ្យ​គេមាន​សេចក្ដី​សង្ស័យ​ផង គេសួរ​មិនខឹង​ផង​ ភិក្ខុប្រាកដ​ដូច្នោះ​នោះ​ឯង គួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

 

លេខយោង

1)
បាន​សេច​ក្តី​ថា គួរ​ធ្វើជាទូត គឺ​ជាអ្នក​ទទួល​ពាក្យ​បណ្តាំ។
km/tipitaka/sut/an/08/sut.an.08.016.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann