km:tipitaka:sut:an:08:sut.an.08.079

បរិហានសូត្រ ទី៩

សង្ខេប

សេចក្តី​រីករាយ ៨យ៉ាង ដែល​នាំ​ទៅ​រក​ការ​បែក​បាក់ សម្រាប់​សិស្ស។

an 08.079 បាលី cs-km: sut.an.08.079 អដ្ឋកថា: sut.an.08.079_att PTS: ?

បរិហានសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៩. បរិហានសុត្តំ)

[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដីសាប​សូន្យ ដល់​សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុង​តិរច្ឆានកថា ១ សេចក្ដីត្រេកអរ​ក្នុងការដេក ១ សេចក្ដីត្រេកអរ​ក្នុង​ពួក ១ សេចក្ដី​មិនគ្រប់​គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដី​មិនស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​ត្រេកអរ​ក្នុងការ​ជាប់ជំពាក់1) ១ សេចក្ដីត្រេកអរ​ក្នុងធម៌ជា​គ្រឿង​យឺត​យូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សាបសូន្យ ដល់សេក្ខភិក្ខុ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដី​មិនត្រេកអរ​ក្នុងការងារ ១ សេចក្ដី​មិនត្រេកអរ​ក្នុង​តិរច្ឆានកថា ១ សេចក្ដី​មិនត្រេកអរ​ក្នុងការដេក ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងពួកគណៈ ១ សេចក្ដី​គ្រប់គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដីស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងការជាប់​ជំពាក់១ សេចក្ដី​មិនត្រេកអរ​ក្នុង​ធម៌​ជា​គ្រឿង​យឺតយូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។

 

លេខយោង

1)
ធម៌​សម្រាប់ជាប់​ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឮ​សំឡេង ១ ទស្សនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឃើញ​រូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់​ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់​ដោយ​ការប្រើ​របស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់​ដោយ​កាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់​រថវនីតសូត្រ។
km/tipitaka/sut/an/08/sut.an.08.079.txt · ពេលកែចុងក្រោយ: 2023/08/25 17:13 និពន្ឋដោយ Johann