km:tipitaka:sut:an:09:sut.an.09.052

ខេមសូត្រ ទី១

សង្ខេប

អត្ថន័យ​នៃ​ទីក្សេម (អត្ថន័យ​ជ្រៅ​នៃពាក្យ​ខ្មែរ)។

an 09.052 បាលី cs-km: sut.an.09.052 អដ្ឋកថា: sut.an.09.052_att PTS: ?

ខេមសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា សុខវឌ្ឍនា

(១. ខេមសុត្តំ)

[៥២] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដីក្សេម សេចក្ដីក្សេម ដូច្នេះ ម្នាលអាវុសោ សេចក្ដីក្សេម ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ តើដោយហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ម្នាលអាវុសោ សេចក្ដីក្សេម ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយបញ្ញា ម្នាលអាវុសោ សេចក្ដីក្សេម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

 

លេខយោង

km/tipitaka/sut/an/09/sut.an.09.052.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann