តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » នវកនិបាត » បណ្ណាសកាសង្គហិតវគ្គ (ទី២) » សតិប្បដ្ឋានវគ្គ ទី២ (៧) »
ជាថ្មីម្តងទៀត មួយក្នុងចំនោមអត្ថិភាពទាំង ៥ នេះ ឬប្រហែលជាលើសពីនេះ?
an 09.068 បាលី cs-km: sut.an.09.068 អដ្ឋកថា: sut.an.09.068_att PTS: ?
គតិសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា សុខវឌ្ឍនា
(៦. គតិសុត្តំ)
[៦៨] ម្នាលភិក្ខុទាំងឡាយ គតិនេះមាន ៥ យ៉ាង។ គតិ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ និរយៈ ១ តិរច្ឆានយោនិ ១ បិតិ្តវិស័យ ១ មនុស្ស ១ ទេវតា ១។ ម្នាលភិក្ខុទាំងឡាយ គតិមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់នូវគតិ ៥ យ៉ាងនេះឯង។