km:tipitaka:sut:an:10:sut.an.10.007

សារិបុត្តសូត្រ ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.007 បាលី cs-km: sut.an.10.007 អដ្ឋកថា: sut.an.10.007_att PTS: ?

សារិបុត្តសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៧. សារិបុត្តសុត្តំ)

[៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររព្ញកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏មានថេរវាចា នឹងព្រះសារីបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោសារីបុត្ត ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរឬហ្ន៎ ដូចយ៉ាងភិក្ខុមិនសំគាល់ថា ដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក មិនសំគាល់ថា ភ្លើង ក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ ម្នាលអាវុសោអានន្ទ ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុមិនសំគាល់ថា ដីក្នុងដី។បេ។ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ ម្នាលអាវុសោសារីបុត្ត ចុះការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុ តើដូចម្តេច ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី។បេ។ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ ម្នាលអាវុសោ អានន្ទ សម័យមួយ ខ្ញុំនៅក្នុងអន្ធវន ទៀបក្រុងសាវត្ថីនេះឯង ខ្ញុំបានចូលសមាធិ មានសភាពដូច្នោះ ក្នុងទីនោះ គឺខ្ញុំមិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា ជាធម្មតាប៉ុណ្ណោះ។ ចុះព្រះសារីបុត្តដ៏មានអាយុ មានសញ្ញាដូចម្តេច ក្នុងសម័យនោះ។ ម្នាលអាវុសោ សញ្ញា កើតឡើងដល់ខ្ញុំដោយឡែកថា ការរលត់ទៅនៃភព គឺនិញ្វន ការរលត់ទៅនៃភព គឺនិញ្វនដូច្នេះ សញ្ញារលត់ទៅវិញដោយឡែក។ ម្នាលអាវុសោ ប្រៀបដូចបំណែកភ្លើងកំពុងឆេះ អណ្តាតកើតឡើងដោយឡែក អណ្តាតរលត់ទៅវិញដោយឡែក យ៉ាងណាមិញ ម្នាលអាវុសោ សញ្ញាកើតឡើងដល់ខ្ញុំដោយឡែកថា ការរលត់ទៅនៃភព គឺនិញ្វន ការរលត់ទៅនៃភព គឺនិញ្វន ដូច្នេះ សញ្ញារលត់ទៅវិញ ដោយឡែក ម្នាលអាវុសោ ក្នុងសម័យនោះ ខ្ញុំនៅតែមានសញ្ញាថា ការរលត់ទៅនៃភព គឺនិញ្វន (ប៉ុណ្ណោះ)។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.007.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann