(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 10.010 បាលី cs-km: sut.an.10.010 អដ្ឋកថា: sut.an.10.010_att PTS: ?
វិជ្ជាសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. វិជ្ជាសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាហើយ តែមិនមានសីល ភិក្ខុនោះឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុមានសទ្ធាផង មានសីលផងហើយ ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសទ្ធាផង មានសីលផងហើយ តែមិនជាអ្នកចេះដឹងច្រើន ចេះដឹងច្រើនហើយ តែមិនចេះសំដែងធម៌ ចេះសំដែងធម៌ហើយ តែចូលកាន់បរិសទ្យមិនកើត ចូលកាន់បរិសទ្យកើតហើយ តែមិនក្លៀវក្លាសំដែងធម៌ដល់បរិសទ្យ ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យហើយ តែមិនទ្រទ្រង់វិន័យ ទ្រទ្រង់វិន័យហើយ តែមិនបានរលឹកនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះហើយ តែទាស់មិនមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មហើយ តែមិនធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយហើយ។ ភិក្ខុនោះ ឈ្មោះថា នៅមិនទាន់ពេញលេញ ដោយអង្គនោះ យ៉ាងនេះឡើយ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យអាត្មាអញ មានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលណា ភិក្ខុមានសទ្ធាផង មានសីលផង ជាអ្នកចេះដឹងច្រើនផង ចេះសំដែងធម៌ផង ចូលកាន់បរិសទ្យកើតផង ក្លៀវក្លាសំដែងធម៌ដល់បរិសទ្យផង ទ្រទ្រង់វិន័យផង រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះផង មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្សធម្មតាផង។បេ។ ដឹងច្បាស់នូវពួកសត្វដែលអន្ទោលទៅតាមកម្មផង ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង ភិក្ខុនោះ ទើបឈ្មោះថា ពេញលេញដោយអង្គនោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ទាំង ១០ យ៉ាងនេះហើយ ឈ្មោះថា នាំឲ្យកើតសេចក្តីជ្រះថ្លាដោយជុំវិញផង បរិបូណ៌ដោយអាការគ្រប់យ៉ាងផង។
ចប់ អានិសំសវគ្គ ទី១។
ឧទ្ទាននៃអានិសំសវគ្គនោះគឺ
និយាយអំពីសីល មានប្រយោជន៍ដូចម្តេច ១ អំពីចេតនា ១ អំពីសីល ១ អំពីការសាបសូន្យចាកឧបនិស្ស័យ ១ អំពីព្រះអានន្ទជាគំរប់ ៥ អំពីសមាធិ ១ អំពីព្រះសារីបុត្រ ១ អំពីភិក្ខុមានសទ្ធា ១ អំពីសន្តវិមោក្ខ ១ អំពីភិក្ខុមានសទ្ធាជាដើម ១។