km:tipitaka:sut:an:10:sut.an.10.025

កសិណសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.025 បាលី cs-km: sut.an.10.025 អដ្ឋកថា: sut.an.10.025_att PTS: ?

កសិណសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. កសិណសុត្តំ)

[២៥] ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈនេះ មាន ១០ ប្រការ។ កសិណាយតនៈ ១០ ប្រការ តើដូចម្តេចខ្លះ។ បុគ្គលមួយពួក ដឹងបឋវីកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១ បុគ្គលមួយពួក ដឹងអាបោកសិណ… ១ បុគ្គលមួយពួក ដឹងតេជោកសិណ …១ បុគ្គលមួយពួក ដឹងវាយោកសិណ… ១ បុគ្គលមួយពួក ដឹងនីលកសិណ… ១ បុគ្គលមួយពួក ដឹងបីតកសិណ…១ បុគ្គលមួយពួក ដឹងលោហិតកសិណ…១ បុគ្គលមួយពួក ដឹងឱទាតកសិណ…១ បុគ្គលមួយពួក ដឹងអាកាសកសិណ… ១ បុគ្គលមួយពួក ដឹងវិញ្ញាណកសិណ ទាំងខាងលើ ខាងក្រោម ទទឹង មិនមានគូ មិនមានប្រមាណ ១។ ម្នាលភិក្ខុទាំងឡាយ កសិណាយតនៈ មាន ១០ ប្រការនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.025.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann