សញ្ញា មាន ១០ ប្រការ ដែលមានផលច្រើន មានអានិសង្សច្រើន។
an 10.057 បាលី cs-km: sut.an.10.057 អដ្ឋកថា: sut.an.10.057_att PTS: ?
ទុតិយសញ្ញាសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(៧. ទុតិយសញ្ញាសុត្តំ)
[៥៧] ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ១០ ប្រការ ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈ ជាបរិយោសាន។ សញ្ញា ១០ តើដូចម្តេចខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អដ្ឋិកសញ្ញា (សំគាល់អសុភដែលមានតែរាងឆ្អឹង) ១ បុឡុវកសញ្ញា (សំគាល់អសុភដែលមានដង្កូវចុះ) ១ វិនីលកសញ្ញា (សំគាល់អសុភដែលមានពណ៌ខៀវ) ១ វិចិ្ឆទ្ទកសញ្ញា (សំគាល់អសុភដែលដាច់ជាកំណាត់) ១ ឧទ្ធុមាតកសញ្ញា (សំគាល់អសុភ ដែលហើមប៉ោង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ១០ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន។