km:tipitaka:sut:an:10:sut.an.10.058

មូលកសូត្រ ទី៨

សង្ខេប

ពួក​ធម៌​ទាំង​អស់ មាន​អ្វី​ជា​ឫស​គល់ មាន​អ្វី​ជា​ដែន​កើត មាន​អ្វី​ជា​ទីប្រជុំ​កើត…។

an 10.058 បាលី cs-km: sut.an.10.058 អដ្ឋកថា: sut.an.10.058_att PTS: ?

មូលកសូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៨. មូលកសុត្តំ)

[៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយបរិញ្វជក សួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានអ្វីជាប្រធាន ពួកធម៌ទាំងអស់ មានអ្វីជាធំ ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយបរិញ្វជកទាំងនោះសួរយ៉ាងនេះ តើអ្នកទាំងឡាយ គប្បីដោះស្រាយដូចម្តេច។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹងនៃយើងទាំងឡាយស្រាប់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងនូវសេចក្តីនៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយបរិញ្វជក សួរយ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានអ្វីជាឫសគល់ ពួកធម៌ទាំងអស់ មានអ្វីជាដែនកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានអ្វីជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានអ្វីជាប្រធាន ពួកធម៌ទាំងអស់ មានអ្វីជាធំ ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានអ្វីជាខ្លឹម ពួកធម៌ទាំងអស់ មានអ្វីជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មានអ្វីជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយ បរិញ្វជកទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកធម៌ទាំងអស់ មានឆន្ទៈជាឫសគល់ ពួកធម៌ទាំងអស់ មានមនសិការៈជាដែនកើត ពួកធម៌ទាំងអស់ មានផស្សៈជាទីប្រជុំកើត ពួកធម៌ទាំងអស់ មានវេទនាជាទីប្រជុំចុះ ពួកធម៌ទាំងអស់ មានសមាធិ ជាប្រធាន ពួកធម៌ទាំងអស់ មានសតិជាធំ ពួកធម៌ទាំងអស់ មានបញ្ញាជាគ្រឿងវិសេស ពួកធម៌ទាំងអស់ មានវិមុត្តិជាខ្លឹម ពួកធម៌ទាំងអស់ មានអមតៈជាគ្រឿងឈមទៅរក ពួកធម៌ទាំងអស់ មាននិញ្វនជាបរិយោសាន ម្នាលភិក្ខុទាំងឡាយ កាលបើត្រូវពួកអន្យតិរ្ថិយ បរិញ្វជកទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.058.txt · ពេលកែចុងក្រោយ: 2023/05/14 01:15 និពន្ឋដោយ Johann