km:tipitaka:sut:an:10:sut.an.10.059

បព្វជ្ជាសូត្រ ទី៩

សង្ខេប

អ្វី​ដែល​មិន​សមរម្យ​សម្រាប់​អ្នក ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ គឺបព្វជ្ជា។

an 10.059 បាលី cs-km: sut.an.10.059 អដ្ឋកថា: sut.an.10.059_att PTS: ?

បព្វជ្ជាសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ

(៩. បព្វជ្ជាសុត្តំ)

[៥៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ ភិក្ខុគប្បីសិក្សាយ៉ាងនេះថា ចិត្តយើងនឹងសន្សំដោយសមគួរដល់បព្វជ្ជាផង អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ក៏នឹងមិនគ្របសង្កត់ចិត្តផង ចិត្តយើងសន្សំ ក្នុងអនិច្ចសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអនត្តសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអសុភសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងអាទីនវសញ្ញាផង ចិត្តយើងនឹងសន្សំក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិត នៃសត្វលោកផង ចិត្តយើងនឹងសន្សំ ក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចំរើន និងសេចក្តីវិនាសនៃសត្វលោកផង ចិត្តយើងនឹងសន្សំ ក្នុងសញ្ញានោះ ព្រោះដឹងការប្រជុំកើតនិងសាបសូន្យទៅ នៃសត្វលោកផង ចិត្តយើងនឹងសន្សំក្នុងបហានសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងវិរាគសញ្ញាផង ចិត្តយើងនឹងសន្សំ ក្នុងនិរោធសញ្ញាផង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុសន្សំហើយ ដោយសមគួរដល់បព្វជ្ជាផង ពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ក៏មិនគ្របសង្កត់ចិត្តផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនិច្ចសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអនត្តសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអសុភសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងអាទីនវសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសុចរិត និងទុច្ចរិតរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវសេចក្តីចំរើន និងវិនាសរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងសញ្ញានោះ ព្រោះដឹងនូវការប្រជុំកើត និងសាបសូន្យរបស់សត្វលោកផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងបហានសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងវិរាគសញ្ញាផង ចិត្តដែលភិក្ខុសន្សំហើយ ក្នុងនិរោធសញ្ញាផង។ បណ្តាផលទាំងពីរ ផលណាមួយ រមែងប្រាកដដល់ភិក្ខុនោះ គឺនឹងបានអរហត្តផង ក្នុងបច្ចុប្បន្ន ឬកាលបើឧបាទិ នៅសេសសល់ នឹងបានអនាគាមិផល។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.059.txt · ពេលកែចុងក្រោយ: 2023/05/25 07:40 និពន្ឋដោយ Cheav Villa