km:tipitaka:sut:an:10:sut.an.10.077

កាកសូត្រ ទី៧

សង្ខេប

សុភា​សិត​ពោល​ថា: «សត្វ​ក្អែក​មិនដែល​ចឹក​ភ្នែក​សត្វ​ក្អែក​គ្នា​វា​នោះ​ទេ»។ ព្រះ​ពុទ្ធពន្យល់​លក្ខណៈភាព​របស់​សត្វ​ក្អែក ទៅ​នឹង​ចរិក​ភិក្ខុខ្លះ។

an 10.077 បាលី cs-km: sut.an.10.077 អដ្ឋកថា: sut.an.10.077_att PTS: ?

កាកសូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៧. កាកសុត្តំ)

[៧៧] ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាង។ ប្រកបដោយអសទ្ធម្មទាំង ១០ យ៉ាង តើដូចម្តេច។ គឺជាសត្វកំចាត់បង់ (នូវគុណ) ១ ក្រអឺតក្រឱង ១ មានសេចក្តីរវះរវាម ១ ស៊ីច្រើន ១ អាក្រក់ ១ មិនមានសេចក្តីករុណា ១ មានកំឡាំងថយ ១ មានសំឡេងគ្រាវ ១ មានស្មារតីវង្វេង ១ ធ្វើនូវសេចក្តីសន្សំ ១។ ម្នាលភិក្ខុទាំងឡាយ ក្អែកប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាង ក៏យ៉ាងនោះដែរ។ ប្រកបដោយអសទ្ធម្ម ១០ យ៉ាង តើដូចម្តេច។ គឺជាអ្នកកំចាត់បង់ (នូវគុណ) ១ ជាអ្នកក្រអឺតក្រឱង ១ ជាអ្នកមានសេចក្តីរវះរវាម ១ ជាអ្នកស៊ីច្រើន ១ ជាមនុស្សអាក្រក់ ១ ជាអ្នកមិនមានសេចក្តីករុណា ១ ជាអ្នកមានកំឡាំងថយ ១ ជាអ្នកមានសំឡេងអាក្រក់ ១ ជាអ្នកមានស្មារតីវង្វេង ១ ជាអ្នកធ្វើនូវសេចក្តីសន្សំ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបប្រកបដោយអសទ្ធម្ម ១០ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.077.txt · ពេលកែចុងក្រោយ: 2023/05/18 13:00 និពន្ឋដោយ Johann