km:tipitaka:sut:an:10:sut.an.10.105

វិជ្ជាសូត្រ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.105 បាលី cs-km: sut.an.10.105 អដ្ឋកថា: sut.an.10.105_att PTS: ?

វិជ្ជាសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. វិជ្ជាសុត្តំ)

[៥] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាន នៃការជួបប្រទះនូវពួកអកុសលធម៌ អហិរិកៈ អនោត្តប្បៈ ក៏គង់ជាប់តាមដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកលុះក្នុងអវិជ្ជា អ្នកមិនចេះដឹង រមែងមានមិច្ឆាទិដ្ឋិ បុគ្គលអ្នកប្រកបដោយមិច្ឆាទិដ្ឋិ រមែងមានមិច្ឆាសង្កប្បៈ បុគ្គលជាមិច្ឆាសង្កប្បៈ រមែងមានមិច្ឆាវាចា បុគ្គលជាមិច្ឆាវាចា រមែងមានមិច្ឆាកម្មន្តៈ បុគ្គលជាមិច្ឆាកម្មន្តៈ រមែងមានមិច្ឆាអាជីវៈ បុគ្គលជាមិច្ឆាអាជីវៈ រមែងមានមិច្ឆាវាយាមៈ បុគ្គលជាមិច្ឆាវាយាមៈ រមែងមានមិច្ឆាសតិ បុគ្គលជាមិច្ឆាសតិ រមែងមានមិច្ឆាសមាធិ បុគ្គលជាមិច្ឆាសមាធិ រមែងមានមិច្ឆាញាណៈ បុគ្គលជាមិច្ឆាញាណៈ រមែងមានមិច្ឆាវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាជាប្រធានក្នុងការជួបប្រសព្វនូវពួកកុសលធម៌ ហិរិ និងឱត្តប្បៈ ក៏គង់ជាប់តាមដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រកបដោយវិជ្ជា ជាអ្នកចេះដឹង រមែងមានសម្មាទិដ្ឋិ បុគ្គលជាសម្មាទិដ្ឋិ រមែងមានសម្មាសង្កប្បៈ បុគ្គលជាសម្មាសង្កប្បៈ រមែងមានសម្មាវាចា បុគ្គលជាសម្មាវាចា រមែងមានសម្មាកម្មន្តៈ បុគ្គលជាសម្មាកម្មន្តៈ រមែងមានសម្មាអាជីវៈ បុគ្គលជាសម្មាអាជីវៈ រមែងមានសម្មាវាយាមៈ បុគ្គលជាសម្មាវាយាមៈ រមែងមានសម្មាសតិ បុគ្គលជាសម្មាសតិ រមែងមានសម្មាសមាធិ បុគ្គលជាសម្មាសមាធិ រមែងមានសម្មាញាណៈ បុគ្គលជាសម្មាញាណៈ រមែងមានសម្មាវិមុត្តិ។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.105.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann