km:tipitaka:sut:an:10:sut.an.10.106

និជ្ជរសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.106 បាលី cs-km: sut.an.10.106 អដ្ឋកថា: sut.an.10.106_att PTS: ?

និជ្ជរសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. និជ្ជរសុត្តំ)

[៦] ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅនេះមាន ១០ យ៉ាង។ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រកបដោយសម្មាទិដ្ឋិ រមែងមានមិច្ឆាទិដ្ឋិសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា មានមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌ទាំងឡាយនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ រមែងមានមិច្ឆាសង្កប្បៈសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសង្កប្បៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាសង្កប្បៈ ជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយ ភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា រមែងមានមិច្ឆាវាចា សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវាចានោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការដែលមានសម្មាវាចាជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ រមែងមានមិច្ឆាកម្មន្តៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាកម្មន្តៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ ក៏រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ រមែងមានមិច្ឆាអាជីវៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាអាជីវៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាអាជីវៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាអាជីវៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ រមែងមានមិច្ឆាវាយាមៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវាយាមៈជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាអាជីវៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវាយាមៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ រមែងមានមិច្ឆាសតិសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសតិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសតិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការដែលមានសម្មាសតិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ រមែងមានមិច្ឆាសមាធិសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសមាធិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសមាធិនោះ រមែងសាបរលាបទៅ ទើបកុសលធម៌ច្រើនប្រការ ដែលមានសម្មាសមាធិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ រមែងមានមិច្ឆាញាណៈ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាញាណៈជាបច្ច័យកើតព្រម អកុសលធម៌ទាំងអស់នោះ របស់បុគ្គលជាសម្មាញាណៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាញាណៈជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាសម្មាវិមុត្តិ រមែងមានមិច្ឆាវិមុត្តិ សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវិមុត្តិនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលនាំឲ្យសាបរលាបទៅ មាន ១០ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.106.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann