km:tipitaka:sut:an:10:sut.an.10.110

និទ្ធមនីយសូត្រ ទី១០

សង្ខេប

«ធម៌​ទាំង​ឡាយ ដែល​គប្បី​កំចាត់​បង់​នេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើ​អ្វី​ខ្លះ?»

an 10.110 បាលី cs-km: sut.an.10.110 អដ្ឋកថា: sut.an.10.110_att PTS: ?

និទ្ធមនីយសូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១០. និទ្ធមនីយសុត្តំ)

[១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំចាត់បង់នេះ មាន ១០ យ៉ាង។ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដ្ឋិ បានកំចាត់បង់មិច្ឆាទិដ្ឋិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាសង្កប្បៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានកំចាត់បង់មិច្ឆាវាចាចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាកម្មន្តៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាអាជីវៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាវាយាមៈចេញហើយ … ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសតិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសមាធិចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាញាណៈចេញហើយ… ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានកំចាត់បង់មិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំចាត់បង់ មាន ១០ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.110.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann