km:tipitaka:sut:an:10:sut.an.10.111

បឋមអសេខសូត្រ ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 10.111 បាលី cs-km: sut.an.10.111 អដ្ឋកថា: sut.an.10.111_att PTS: ?

បឋមអសេខសូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១១. បឋមអសេខសុត្តំ)

[១១] គ្រានោះ ភិក្ខុ ១ រូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ត្រាស់ថា អសេក្ខៈ អសេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអសេក្ខៈ តើដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ ប្រកបដោយសម្មាសង្កប្បៈជាអសេក្ខៈ ប្រកបដោយសម្មាវាចាជាអសេក្ខៈ ប្រកបដោយសម្មាកម្មន្តៈជាអសេក្ខៈ ប្រកបដោយសម្មាអាជីវៈជាអសេក្ខៈ ប្រកបដោយសម្មាវាយាមៈជាអសេក្ខៈ ប្រកបដោយសម្មាសតិជាអសេក្ខៈ ប្រកបដោយសម្មាសមាធិជាអសេក្ខៈ ប្រកបដោយសម្មាញាណៈជាអសេក្ខៈ ប្រកបដោយសម្មាវិមុត្តិជាអសេក្ខៈ។ ម្នាលភិក្ខុ (ភិក្ខុ) ជាអសេក្ខៈ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/an/10/sut.an.10.111.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann